ទីក្រុងមូស្គូមិនដែលបដិសេធគំនិតស្ថាបនាចំពោះដំណោះស្រាយបញ្ហាអ៊ុយក្រែនទេ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក មីឃែល ហ្កាលូហ្សីន បាននិយាយថា វាគឺជាទីក្រុងគៀវទេដែលបានរំខានដល់ដំណើរការនៃកិច្ចចរចា ស្តីពីការដោះស្រាយជម្លោះជាមួយទីក្រុងមូស្គូ ខណៈដែលរុស្ស៊ីមិនដែលបដិសេធមិនពិចារណាទៅលើសំណើស្ថាបនាណាមួយ រួមទាំងទម្រង់ទំនាក់ទំនងនោះទេ។
លោក ហ្កាលូហ្សីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានប្រចាំថ្ងៃ Izvestia របស់រុស្ស៊ីថា «មន្រ្តីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតពីការបើកចំហរបស់ពួកគេចំពោះកិច្ចចរចា។ វាគឺជាភាគីអ៊ុយក្រែនទេដែលបានរំខានពួកគេ ហើយថែមទាំងលុបចោលកិច្ចចរចាក្នុងនាមពួកគេទៀតផង»។
លោក ហ្កាលូហ្សីន បានសង្កត់ធ្ងន់ថា «យើងមិនដែលបានបដិសេធក្នុងការពិចារណាទៅលើសំណើស្ថាបនាណាមួយ រួមទាំងក្នុងទម្រង់នៃទំនាក់ទំនងនោះទេ»។
អ្នកការទូតរូបនេះបានបន្ថែមថា «តើគំនិតបែបនេះ [ទាក់ទងនឹងសំណើ] នឹងត្រូវបានទទួលយកទេ? វាមិនអាស្រ័យលើយើងទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





