លោក រូប៊ីនយ៉ាន ត្រូវបានជ្រើសតាំងជាប្រធានសភាអាមេនី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋសភាជាតិអាមេនីបានជ្រើសរើសលោក រូបេន រូប៊ីនយ៉ាន (Ruben Rubinyan) ជាប្រធានរដ្ឋសភានៅក្នុងការបោះឆ្នោតសម្ងាត់មួយកាលពីថ្ងៃចន្ទ។
សមាជិកសភាសរុបចំនួន ៩១រូបក្នុងចំណោមសមាជិកសភាចំនួន១០៥រូបបានចូលរួមក្នុងការបោះឆ្នោតនេះ។ លោក រូប៊ីនយ៉ាន ដែលជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងដោយគណបក្សកិច្ចសន្យាស៊ីវិលដែលកំពុងកាន់អំណាច ត្រូវបានជ្រើសរើសដោយសំឡេងគាំទ្រចំនួន៦៣សំឡេង និងសំឡេងប្រឆាំងចំនួន ២៨សំឡេង។
សម្ព័ន្ធភាពអាមេនីប្រឆាំងបានធ្វើពហិការការបោះឆ្នោតនេះ ខណៈដែលសម្ព័ន្ធភាពអាមេនីគាំទ្របាននិយាយមុនពេលការបោះឆ្នោតថា ខ្លួននឹងប្រឆាំងនឹងការឈរឈ្មោះរបស់លោក រូប៊ីនយ៉ាន ។
សមាជិកសភាអាយុ ៣៦ឆ្នាំរូបនេះធ្លាប់បានបម្រើការជាអនុប្រធានរដ្ឋសភា។ លោកក៏បានបម្រើការជាបេសកជនពិសេសរបស់អាមេនីសម្រាប់ការចរចាជាមួយប្រទេសតួកគី លើការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាឡើងវិញ។
ការបោះឆ្នោតរបស់លោក រូប៊ីនយ៉ាន បានកើតឡើងបន្ទាប់ពីការបោះឆ្នោតសភាថ្ងៃទី៧ ខែមិថុនា ដែលគណបក្សកិច្ចសន្យាស៊ីវិលដែលកំពុងកាន់អំណាចរក្សាបានសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងរដ្ឋសភា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





