តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាចាប់ពីថ្ងៃទី៤-១១សីហា ២០២៦ សាំងធម្មតា ៤៤៥០រៀលក្នុង១លីត្រ-ម៉ាស៊ូត៥២០០ រៀល ក្នុង១លីត្រ
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់១សប្ដាហ៍ម្ដង ចាប់ពីវេលាម៉ោង១ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦រាជរដ្ឋាភិបាលបានកំណត់ ទី៖ ១.បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២.បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសរើស១០០ដុល្លារ/បារ៉ែល៣.ពន្ធគយ០(សូន្យ)ដុល្លារ និង ៤.៤.ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើ ងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់ រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក០( សូន្យ)ដុល្លារ,បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០%មក៤% និងប្រេងម៉ាស៊ូតពី១០%មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង១ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤៥០រៀល/លីត្រ សម្រាប់ប្រេង សាំងធម្មតា(Gasoline 92)និង៥២០០រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត(Gasoil10ppm)៕

ដោយ៖ សួស សំរិត





