វិទ្យាស្ថានជាតិសង្គមកិច្ច បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–វិទ្យាស្ថានជាតិសង្គមកិច្ច កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួង ស.អ.យ. ទទួលបន្ទុកវិទ្យាស្ថានជាតិសង្គមកិច្ច ដោយមានការចូលរួមពីលោកជំទាវ អ៊ុឹង វណ្ណរិទ្ធី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសាស្ត្រាចារ្យរបស់វិទ្យាស្ថាន។

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆមាសទី២ ដើម្បីបន្តពង្រឹងគុណភាពការគ្រប់គ្រង ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវាអប់រំ ឱ្យស្របតាមទិសដៅកំណែទម្រង់របស់ក្រសួង។

ឯកឧត្តម តាំង ជុងលី បានផ្តល់អនុសាសន័ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសាស្ត្រាចារ្យទាំងអស់ បន្តពង្រឹងសាមគ្គីភាព ការទទួលខុសត្រូវ និងការច្នៃប្រឌិត ក្នុងការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពវិទ្យាស្ថាន និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យសង្គមកិច្ច។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសសកម្ម ប្រកបដោយការទទួលខុសត្រូវ និងការចូលរួមផ្តល់មតិយោបល់ប្រកបដោយស្ថាបនា ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍវិទ្យាស្ថានជាតិសង្គមកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឧត្តមភាព ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





