អត្តពលិកកាយសម្ព័ន្ធអេរ៉ូប៊ីកប៊ុលហ្គារីឈ្នះមេដាយមាស និងប្រាក់ក្នុងព្រឹត្តិការណ៍យុវជននៅក្នុងប្រកួតពានរង្វាន់ពិភពលោកអូរ៉ាដៀ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ -- អត្តពលិកប៊ុលហ្គារីបានឈ្នះមេដាយមាស និងមេដាយប្រាក់ក្នុងប្រភេទយុវជននៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ពិភពលោកកាយសម្ព័ន្ធអេរ៉ូប៊ីក FIG នៅទីក្រុងអូរ៉ាដៀរបស់ប្រទេសរ៉ូម៉ានី។
ជើងឯកអឺរ៉ុបក្នុងប្រភេទបីនាក់ រួមមានកីឡាការិនី វីកតូរីយ៉ា គ្រូស្សាស្កា កីឡាការិនី តេអូដូរ៉ា រីបារ៉ូវ៉ា និងកីឡាការិនី គ្រីស្ទីណា កូស្តូវ៉ា ដោយទទួលបាន ១៨,៦០០ពិន្ទុដែលដណ្តើមមេដាយមាស។
ក្នុងវិញ្ញាសាឯកត្តជន កីឡាការិនី គ្រូស្សាស្កា ទទួលបានមេដាយប្រាក់ជាមួយនឹង ១៨,៧៥០ពិន្ទុ។ អ្នកឈ្នះ គឺកីឡាការិនី តូម៉ា ម៉ារីយ៉ា-ម៉ានុយអ៊ែលឡា ដែលជាគូប្រជែងក្នុងស្រុក ដែលរកបាន ១៨,៨៥០ពិន្ទុ។ សមាជិកក្រុមជម្រើសជាតិប៊ុលហ្គារីម្នាក់ទៀត គឺកីឡាការិនី គ្រីស្ទីណា កូស្តូវ៉ា ជាប់ចំណាត់ថ្នាក់លេខប្រាំ ជាមួយនឹង ១៨,១៥០ពិន្ទុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





