សមាគមអ.ម.ត ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា
AKP ភ្នំពេញថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ —





លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្ស រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមអ.ម.ត រាជធានីភ្នំពេញ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





