ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទូលគ្រើល ជំរុញឱ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះសួរសុខទុក្ខដល់មេក្រុមបក្ស និងមេគ្រួសារបក្ស
AKP កំពង់ធំ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ -- បណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល បានជំរុញឱ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះសួរសុខទុក្ខដល់មេក្រុមបក្សនិងមេគ្រួសារបក្ស។ បណ្ឌិត ហេង សំណាង ថ្លែងដូច្នេះក្នុងកិច្ចប្រជុំណែនាំអំពីការចុះមូលដ្ឋានឃុំទូលគ្រើល នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

លោកបានបន្ថែមថា ក្នុងកិច្ចការនេះក្រុមការងារផ្ដោតសំខាន់លើក្រុមបក្សផ្ទៀងផ្ទាត់សមាជិកឱ្យបានច្បាស់លាស់ និងស្ដាប់បញ្ហាប្រឈម ពិសេសត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឱ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។

លោកបានបញ្ជាក់បន្ថែមថា បញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើឱ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឱ្យបានរីកចំរើនទៅមុខទៀតគឺសំខាន់បំផុតត្រូវធ្វើឱ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឱ្យបានរីកចម្រើនទៅមុខទៀត។

បណ្ឌិត ហេង សំណាង បានកោតសរសើរ និងជូនពរដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារដើម្បីទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលជូនគណបក្សឱ្យមានទទួលបានជោគជ័យសម្រាប់បោះឆ្នោតនៅពេលខាងមុខ៕
ដោយ ស៊ុម វណ្ណា





