ឯកឧត្តម អភិបាលខេត្តទទួលសម្ភារ ជាប៉ែលចំនួន១០០ ពីក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក
AKP ខេត្តព្រះសីហនុ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ -- រសៀលថ្ងៃសៅរទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុអញ្ជើញទទួលសម្ភារជាប៉ែលពី លោក ZHANG YONG ប្រធានក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក ដែលបានឧបត្ថមប៉ែលចំនួន១០០ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើ ប្រាស់ក្នុងការងារជីកកាយ និងសម្អាតផ្លូវ លូ អូរប្រឡាយនៅក្នុងខេត្តព្រះសី ហនុ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណគុណ និងអគុណជូនចំពោះ លោក ZHANG YONG ប្រធានក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក ដែលបានឧបត្ថមប៉ែលចំនួន១០០ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងការ ងារជីកកាយ និងទប់ទឹក សម្អាតផ្លូវ លូ អូរប្រឡាយនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ហើយសម្ភារៈទាំងអស់នេះ រដ្ឋបាលខេត្ត និងធ្វើការបញ្ជូនទៅក្រុង ស្រុកគោលដៅ ដើម្បីយក ទៅបំរើការងារជីកកាយ និងទប់ទឹក សម្អាតផ្លូវ លូ អូរប្រឡាយក្នុងភូមិសាស្ត្រក្រុង ស្រុក ក្នុងខេត្តព្រះសីហនុនៅរដូវវស្សានេះ៕

ដោយ៖ ងូ សុមុនី





