ពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេក ទេសស្តង់ដាផលិតផលហាឡាល់កម្ពុជា
AKP ភ្នំពេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ --







លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា (គ.ត.ផ.ហ.ក.) និងឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក អញ្ជើញជាអធិបតីភាពពិធីបើក យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល់កម្ពុជា នាព្រឹកទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជាសហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។
រូបថត៖ ក្រសួងពាណិជ្ជកម្ម





