អ្នកជំនាញ៖ អ៊ុយក្រែនព្យាយាមបញ្ចូលជម្លោះរបស់ខ្លួនជាមួយសង្គ្រាមអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- គោលបំណងចុងក្រោយរបស់លោក ហ្សេលេនស្គី ចាប់តាំងពីឆ្នាំ២០២២ មក គឺធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានជម្លោះ ដោយបង្កឱ្យមានការចូលរួមដោយផ្ទាល់កាន់តែច្រើននៅក្នុងសំណុំរឿងអ៊ុយក្រែន។ នេះបើយោងតាមអនុប្រធានវិទ្យាស្ថាន Quincy Institute for Responsible Statecraft លោក ទ្រីតា ប៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមអ៊ិច។
លោកបានអះអាងថា ប្រសិនបើអ៊ុយក្រែនចូលរួមដោយបើកចំហនៅក្នុងសង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ជម្លោះទាំងពីរអាចនឹងភ្ជាប់គ្នា។នោះអាចបង្កើតសេណារីយ៉ូមួយដែលកងកម្លាំងអាម៉េរិកដែលកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់រួចហើយនោះ ត្រូវបានទាញចូលទៅក្នុងប្រតិបត្តិការដែលភ្ជាប់ជាមួយអ៊ុយក្រែន ដែលនាំឱ្យកងយោធាអាម៉េរិកប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយកងកម្លាំងរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)




