ឧបនាយករដ្ឋមន្ត្រីចិនបានធ្វើការសន្ទនាតាមទូរស័ព្ទជាវីដេអូជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីចិនលោក ហេ លីហ្វេង (He Lifeng) ដែលជាមន្ដ្រីកំពូលសម្រាប់កិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទជាវីដេអូកាលពីថ្ងៃព្រហស្បតិ៍ ជាមួយលោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក និងលោក ចាមីសុន ហ្គ្រឺ (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក។
ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរដោយស្មោះត្រង់ ស៊ីជម្រៅ និងការស្ថាបនាដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរនៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉េកាំង និងលើការរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានស្ថិរភាព ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកឱ្យបានត្រឹមត្រូវនៅដំណាក់កាលបន្ទាប់។
ភាគីចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតបន្តឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីៗនេះដែលដាក់ដោយសហរដ្ឋអាមេរិកលើប្រទេសចិន។
ភាគីទាំងពីរបានឯកភាពគ្នាថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ពួកគេនឹងប្រើប្រាស់តួនាទីនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក បន្ថែមទៀត ដើម្បីបង្កើនការទំនាក់ទំនង កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងបំបាត់ការសង្ស័យ ពង្រីកកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក និងរួមចំណែកដល់ការកសាងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





