ចិនបដិសេធរបាយការណ៍ដែលគ្មានមូលដ្ឋានស្តីពីការផ្គត់ផ្គង់មីស៊ីលដល់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយកាលពីថ្ងៃព្រហស្បតិ៍ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ប្រទេសចិនមានគម្រោងផ្គត់ផ្គង់មីស៊ីល SAM (មីស៊ីលពីដីទៅអាកាស) ចំនួន ៤០០គ្រាប់ដល់ប្រទេសអ៊ីរ៉ង់ គឺមិនពិតទេ ហើយគ្មានមូលដ្ឋានជាក់ស្តែងអ្វីទាំងអស់។
លោកស្រី ម៉ៅ បានមានប្រសាសន៍ថា ប្រទេសចិនបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់លើបញ្ហាពាក់ព័ន្ធជាច្រើនលើកច្រើនសារ ដោយលោកស្រីកត់សម្គាល់ថា ប្រទេសចិនតែងតែធ្វើការដើម្បីសន្តិភាព និងការបញ្ចប់ជម្លោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





