ពិធីប្រកាសពីការគាំទ្រហិរញ្ញប្បទានបន្ថែមរបស់អូស្រ្តាលី ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ --








លោកជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាលសុខមាលភាពមាតាទារក កុមារ និងរោគស្ត្រី និងលោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសអូស្រ្តាលី អញ្ជើញជាអធិបតីពិធីប្រកាសការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ នៅមន្ទីពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
ការគាំទ្រនេះ នឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីលើកកម្ពស់ការគាំពារសង្គម និងសុខភាព ដំណាក់កាលទី ២ (ISPH 2) ដែលជាកិច្ចសហការភាពជាដៃគូរវាងអូស្រ្តាលី អាល្លឺម៉ង់ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានបរិយាបន្ន ភាពធន់ និងសមត្ថភាព ឆ្លើយតបខ្ពស់ចំពោះហានិភ័យផ្សេងៗ។
រូបថត៖ យឹម សុវឌ្ឍនា





