លោក ហ្សេលេនស្គី ជួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមានក្នុង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមសេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះក្នុងកិច្ចប្រជុំបិទទ្វារមួយ ខណៈដែលលោកបានធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
លោក ហ្សេលេនស្គី បានទៅដល់សេតវិមាន និងបានចូលរួមកិច្ចប្រជុំមួយដែលមិនបើកចំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទេ។
លោក ហ្សេលេនស្គី ក៏ត្រូវបានគ្រោងជួបជាមួយប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ដឺរ ស្ទូបប៍ និងចូលរួមពិធីបុណ្យសពរបស់លោក ហ្រ្កាហាំ ផងដែរ។
មុនពេលជួបជាមួយលោក ត្រាំ លោក ហ្សេលេនស្គី បាននិយាយថាអាទិភាពចម្បងរបស់អ៊ុយក្រែន គឺការពង្រឹងការការពារដែនអាកាសរបស់ខ្លួនជាពិសេសសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងមីស៊ីលផ្លោង ខណៈដែលលោកបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន និងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាពឱ្យបានក្នុងពេលឆាប់ៗនេះ។
សេតវិមានបាននិយាយថា លោក ត្រាំ និងក្រុមការងាររបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការដើរតួនាទីយ៉ាងស្ថាបនាក្នុងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនៅតែមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយអាចសម្រេចបាននៅទីបំផុត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





