គណៈប្រតិភូអាហ្វ្រិកខាងត្បូងទៅដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គណៈប្រតិភូយោធាអាហ្វ្រិកខាងត្បូងមួយក្រុមបានទៅដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកងកម្លាំងជើងគោក។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «គណៈប្រតិភូយោធានៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង (អាហ្វ្រិកខាងត្បូង) ដឹកនាំដោយមេបញ្ជាការកងកម្លាំងជើងគោក លោកឧត្តមសេនីយ៍ឯក ឡរេនស៍ អេមបាថា បានទៅដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី»។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងការដាក់កម្រងផ្កានៅផ្នូរទាហានមិនស្គាល់មុខនៅក្នុងសួនអាឡិចនសាន់ដឺ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក លោក អាឡិចសាន់ដឺ ម៉ាតូវនីកូវ អនុប្រធានអគ្គមេបញ្ជាការកងកម្លាំងជើងគោកសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព និងវីរបុរសនៃប្រទេសរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





