គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រវាយប្រហារប្រទេសជប៉ុន បណ្តាលឱ្យមនុស្សជាង ៥០នាក់រងរបួស
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអេ តាកាអ៊ីឈិ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រនៅលើកោះគ្យូស្ស៊ុ នៅភាគខាងត្បូង បានបង្កឱ្យមានអគ្គីភ័យការខូចខាតផ្លូវថ្នល់ និងស្ពាន ការដួលរលំអគារ និងការដាច់ចរន្តអគ្គិសនី។
អ្នកផ្សាយព័ត៌មាន NHK បាននិយាយថា មនុស្សជាង ៥០នាក់បានរងរបួស ខណៈដែលអ្នកផ្សេងទៀតអាចជាប់នៅក្រោមគំនរបាក់បែកនៃមជ្ឈមណ្ឌលផ្សារទំនើបអ៊ីអននៅក្នុងទីក្រុងកាស៊ីម៉ា ជាកន្លែងដែលមានការផ្ទុះមួយបានកើតឡើងបន្ទាប់ពីការរញ្ជួយដី។
យោងតាមទីភ្នាក់ងារឧតុនិយមជាតិ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ខេត្តគូម៉ាម៉ូតុ នៃកោះគ្យូស្ស៊ុ ភាគខាងត្បូងប្រទេសជប៉ុន ដែលការគំរាមកំហែងអំពីរលកយក្សស៊ូណាមិកម្ពស់មួយម៉ែត្រត្រូវបានប្រកាសសម្រាប់ឆ្នេរសមុទ្រនៃឈូងសមុទ្រអារីអាកេ និងយ៉ាតស៊ូស្ស៊ីរ៉ូ។





