អតីតមន្ត្រីគណៈកម្មការអឺរ៉ុប៖ សហភាពអឺរ៉ុបមិនទាន់ត្រៀមខ្លួនប្រយុទ្ធប្រឆាំងដើម្បីអ៊ុយក្រែនទេ សូម្បីតែនៅត្រឹមឆ្នាំ២០៤០ ក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- លោក ភ្ញែរ មីរែល អតីតអគ្គនាយកគណៈកម្មការអឺរ៉ុបទទួលបន្ទុកពង្រីកទំនាក់ទំនង បានប្រាប់សារព័ត៌មាន Euractiv ថា សហភាពអឺរ៉ុបនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ទេដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងសម្រាប់អ៊ុយក្រែន សូម្បីតែក្នុងរយៈពេល១៥ឆ្នាំទៅមុខទៀតក៏ដោយ។
លោកបាននិយាយថា «អឺរ៉ុបនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ដើម្បីការពារអ៊ុយក្រែន សូម្បីតែនៅក្នុងឆ្នាំ២០៤០ ក៏ដោយ»។
ក្នុងន័យនេះ អតីតមន្ត្រីសហភាពអឺរ៉ុបបានរិះគន់គំនិតនេះ ដែលបានលើកឡើងជាពិសេសដោយអធិការបតីអាល្លឺម៉ង់ លោក ហ្រ្វីដរីជ មើស ក្នុងការរួមបញ្ចូលអ៊ុយក្រែនទៅក្នុងសហភាពការពារជាតិអឺរ៉ុប ដោយមិនចាំបាច់រង់ចាំការចូលជាសមាជិកពេញលេញរបស់ប្រទេសនេះទៅកាន់សហភាពអឺរ៉ុបទេ៕





