ស៊ុលតង់ប្រ៊ុយណេជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ា មូហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu'izzaddin Waddaulah) នៃប្រទេសប្រ៊ុយណេ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន (Dong Jun) ដែលកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃអង្គារ។
ព្រះអង្គម្ចាស់ ហាសាណាល់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រ៊ុយណេចំពោះគោលនយោបាយចិនតែមួយ ដោយបានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសចិននៃភាពជាមជ្ឈមណ្ឌលរបស់អាស៊ាន និងបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះជំនួយរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រ៊ុយណេក្នុងការសម្រេចចក្ខុវិស័យជាតិរបស់ខ្លួន គឺ វ៉ាវ៉ាសាន ២០៣៥។
ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិបម្រើជាសសរស្តម្ភសំខាន់នៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ព្រះអង្គទ្រង់មានព្រះបន្ទូលថា ប្រទេសប្រ៊ុយណេទន្ទឹងរង់ចាំការចូលចតកំពង់ផែដោយកងទ័ពជើងទឹកចិនបន្ថែមទៀត។
ចំពោះលោក ដុង បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការយោធាចិន-ប្រ៊ុយណេ ឥឡូវនេះកំពុងប្រឈមមុខនឹងការអភិវឌ្ឍដ៏សំខាន់ ដោយជំរុញឱ្យភាគីទាំងពីរកសាងលើសន្ទុះវិជ្ជមានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់នូវលទ្ធផលជាក់ស្តែងបន្ថែមទៀតដើម្បីរួមចំណែកដល់ការកសាងសហគមន៍ចិន-ប្រ៊ុយណេ ដែលមានអនាគតរួមគ្នា និងបើកឱកាសថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។
ដោយសង្កត់ធ្ងន់ថា សន្តិភាពនៅសមុទ្រចិនខាងត្បូង គឺអាស្រ័យទៅលើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ទាំងអស់ លោក ដុង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសប្រ៊ុយណេ ក្នុងសន្តិសុខដែនសមុទ្រ និងវិស័យពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





