សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការកាត់បន្ថយឬបង្រួមក្រសួងស្ថាប័ននោះទេ
AKP កណ្ដាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦–ដើម្បីអស់ការសង្ស័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្មានការកាត់បន្ថយ ឬបង្រួមក្រសួង ស្ថាប័នមកចំនួន៦ដែលមានការងារជាន់គ្នា ដូចជាការលើកឡើងលើបណ្តាញសង្គមមួយចំនួននោះទេ។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចឃើញមានការចែករំលែកលើបណ្តាញសង្គមថា រាជរដ្ឋាភិបាលនឹងធ្វើការកាត់បន្ថយឬបង្រួមក្រសួងស្ថាប័នចំនួន៦ដែលជាន់ការងារគ្នា។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រម្ចាស់ស្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«ប៉ុន្មានថ្ងៃមកនេះមានការលើកឡើងពីការកាត់ក្រសួងបង្រួមក្រសួងទម្លាក់ក្រសួងទៅជាអគ្គនាយកដ្ឋានរឿងនេះប្លែកដែរដល់ខ្ញុំជានាយករដ្ឋមន្ត្រីអត់ដឹងតែខ្ញុំសួមបញ្ជាក់ថាអ្នកដែលបង្កើតរឿងនេះ ថាគឺគ្មានការកំណែទ្រង់គោលនយោបាយនោះទេ។គឺ គ្មានការកាត់ក្រសួងស្ថាប័ននោះទេ ប៉ុន្តែក្រសួង ស្ថាប័ន និមួយៗត្រូវវិភាគមុខងា រអាចមានការកាត់នាយកដ្ឋាននៅខាងក្នុង ក្រសួងនោះដើម្បីពង្រឹងបង្រួមឱ្យចំការងារ»។
សម្តេចធិបតីបានបន្តថា គ្មានគោលគំនិតកាត់បន្ថយក្រសួងស្ថាប័នទេគឺមានតែធ្វើការពង្រឹងសមត្ថភាពឱ្យត្រូវនឹងការវិវត្តន៍សង្គមបច្ចេកវិទ្យា ។ ដូចជាកន្លែងខ្លះត្រូវបានបន្ថយនាយកដ្ឋានមួយចំនួនដែលមិនចាំបាច់ឬជាន់គ្នា។
ជាមួយគ្នានោះដែរសម្តេចធិបតីក៏ស្នើសុំដល់មន្ត្រីសុំឱ្យមានភាពនឹងនរកុំមានភ័យព្រួយចំពោះករណីនេះព្រោះថាគោលនយោបាយត្រូវបានដាក់ចេញរួចហើយ៕
ដោយ៖ ប៊ុន រិទ្ធ





