កម្លាំងខណ្ឌជលផលកំពង់ចាមចុះទប់ស្កាត់ បង្ក្រាប បទល្មើសនេសាទ ក្នុងស្រុកកងមាស
AKP កំពង់ចាម ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះបានរួមសហការជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរបស់ស្រុក កងមាស ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន០១ករណី នៅចំណុចតាមដងទន្លេមេគង្គ របស់ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការចុះទៅត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែងរួមាន៖ឧបករណ៍លូស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ២១០ម៉ែត្រ បង្គោលចម្រឹងចំនួន ១២០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់៦គីឡូក្រាម៕


ដោយ ឆាយ ម៉ុត





