ក្រសួងអប់រំនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ ឆ្នាំសិក្សា ២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ឆ្នាំសិក្សា២០២៦-២០២៧នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ សម្រាប់ថ្នាក់អាហារូបករណ៍ចំនួន១០នាក់ និងថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន២០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល២ឆ្នាំ សិក្សារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកាលបរិច្ឆេទនៃការចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លក្ខខណ្ឌនៃការប្រឡងជ្រើសរើស៖ សម្រាប់ថ្នាក់អាហារូបករណ៍ ១.ជាបុគ្គលិកអប់រំក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ២.មានបទពិសោធការងារចាប់ពីតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ ៣.មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព ៤.មានបរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ២.បរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 ៣.ជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1។
សម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សា៖ ១.ជាបេក្ខជនទូទៅ ២.មាន ១.បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រ
បណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ២.បរិញ្ញាបត្រមុខជំនាញផ្សេងទៀតតែមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 ៣.ជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយ មានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិតDELF B1។

កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។ សម័យប្រឡង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នាវិទ្យាស្ថានជាតិអប់រំ ហើយចំពោះវិញ្ញាសាប្រឡង រួមមាន ភាសាបារាំង និងវិធីសាស្ត្របង្រៀន និងវប្បធម៌ទូទៅ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





