តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងបន្តទៀតហើយ នៅពេលនេះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦--បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្តីពីតម្លៃប្រេងឥន្ធនៈ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦គឺ ប្រេងសាំង ធម្មតា ឡើងថ្លៃ(១៥០៛)ត្រូវលក់តម្លៃ ៤,៤៥០រៀល ខណៈប្រេងម៉ាស៊ូត (ឡើងថ្លៃ៣០០៛) ត្រូវ លក់៥,២៥០រៀល។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គឺត្រូវលក់៤,៤៥០រៀល១លីត្រ សម្រាប់ប្រេងសាំងធម្មតា(Gasoline 92) និង៥,២៥០ រៀល១លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕
ដោយ សួស សំរិត





