កិច្ចប្រជុំក្រុមលេខាធិការដ្ឋានដើម្បីពន្លឿនការងាររៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំ និងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំ និងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមលេខាធិការដ្ឋាន ក្នុងការរៀបចំ និងចងក្រងសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលទទួលបានធាតុចូលពីក្រសួង-ស្ថាប័ន បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមលេខាធិការដ្ឋាន ត្រូវពន្លឿនការងាររៀបចំសេចក្តីព្រាងផែនការមេនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងចប់សព្វគ្រប់ ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមការងារបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ពិនិត្យ និងផ្តល់យោបល់៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





