ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា »
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ --












ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា » នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ពីលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។
លោក ទីវ តារារិទ្ធ បានជិះកង់ឆ្លងកាត់ ៤០ប្រទេស ពីទ្វីបអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក លើចម្ងាយផ្លូវជាង ៥០ ០០០ គីឡូម៉ែត្រ អស់រយៈពេលជាង២ឆ្នាំ ដោយរៃអង្គាសថវិកាបានចំនួនជាង ២៦ម៉ឺនដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា និងមន្ទីរកុមារអង្គរ ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា





