មនុស្សម្នាក់ស្លាប់ និង ១៥នាក់រងរបួស ក្នុងហេតុការណ៍រថយន្តបុកហ្វូងមនុស្សនៅទីក្រុងប៊ែរឡាំង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ១៥ នាក់រងរបួស នៅពេលដែលរថយន្តមួយគ្រឿងបានបើកចូលទៅក្នុងហ្វូងមនុស្សនៅក្នុងតំបន់ឧទ្យាន Tiergarten កណ្តាលទីក្រុងប៊ែរឡាំង។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ N-tv។
មន្រ្តីប៉ូលិសបាននិយាយថា «អាចសន្មតបានថា រថយន្តនោះបានបើកចូលទៅក្នុងឧទ្យាន Tiergarten ហើយបានបុកមនុស្សជាច្រើននាក់ ដែលធ្វើឱ្យពួកគេរងរបួស។ យើងកំពុងស្វែងរកជនសង្ស័យយ៉ាងយកចិត្តទុកដាក់»។
ឧទ្ធម្ភាគចក្ររបស់ប៉ូលិសក៏ចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ការចេញផ្សាយរបស់សារព័ត៌មាន Focus-online បានរាយការណ៍ពីជនរងគ្រោះចំនួន ១៤នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០:០០នាទីយប់ (ម៉ោងក្នុងស្រុក)។ អ្នកបើកបរបានបើកបរយ៉ាងលឿនឆ្លងកាត់ឧទ្យានTiergarten ។
អ្នកបើកបរដែលបង្កឱ្យមានគ្រោះថ្នាក់នោះ បានចុះពីរថយន្ត ហើយបន្តរត់គេចខ្លួនដោយថ្មើរជើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





