ថ្ងៃនេះខួបមួយឆ្នាំនៃការឈ្លានពានទាំងកម្រោលពីកងទ័ពថៃ ដោយប្រើប្រាស់ទាំងអាវុធធន់ធ្ងន់ ផ្សែងគីមី គ្រាប់បែកចង្កោម និងការទម្លាក់គ្រប់បែកយន្តហោះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា នៅក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ជាខួបមួយឆ្នាំ ពោលគឺកាលពី៣៦៥ថ្ងៃ មុនជាថ្ងៃដែលទាហានសៀមបានវាយលុកឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងកំរោល បានបានប្រើសប្រាស់គ្រាប់អាវុធន់ធ្ងន់ ផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ និងដ្រូនអត្តឃាតជាដើម... មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ។

ឯកឧត្តម ហេង រតនា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែរថា សូមឱ្យព្រឹតិ្តការណ៍នេះក្លាយជាប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រពិតសម្រាប់បន្តពង្រឹងស្មារតីសាមគ្គី ឆន្ទះ មនសិការជាតិតែមួយកាន់តែខ្លាំងក្លាថែមទៀត និងសូមឆ្លៀតឱកាសនេះ ឧទ្ទិសគុណបុណ្យកុសល្យដល់វិញ្ញាណខន្តវរកងទ័ព កងនគរបាលជាតិ ដែលបានលះបង់អាយុជីវិតពលីក្នុងបុព្វហេតុការពារជាតិ សាសនា និងព្រះមហាក្សត្រខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតដោយសារសង្គ្រាមសៀមឈ្លានពាននេះ៕




ដោយ៖ មករា





