ឯកឧត្តម គន់ គីម អនុញ្ញាតឱ្យគណៈប្រតិភូសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--







ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រតិភូធុរជនចិន ដឹកនាំដោយលោក Gu Rong អនុប្រធានអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។
រូបថត៖ លន ហ្សាឌីណា





