លោក រូប៊ីអូ សន្យាថានឹងពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយលោក ឡាវរ៉ូវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បាននិយាយថា លោកនឹងពិភាក្សាអំពីលទ្ធភាពនៃការដោះស្រាយជម្លោះនៅអ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកបានប្រាប់អ្នកសារព័ត៌មានថា «យើងនឹងពិភាក្សាអំពីរឿងនេះ។យើងចង់ឃើញសង្គ្រាមនោះបញ្ចប់។ សហរដ្ឋអាមេរិកនៅតែបើកចំហរ និងមានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាក្នុងការបញ្ចប់សង្គ្រាមនោះ នៅពេលដែលឱកាសនោះមកដល់»។
លោកបាននិយាយថា «ខ្ញុំបានជួបលោករដ្ឋមន្ត្រីការបរទេស ឡាវរ៉ូវកាលពីយប់មិញរយៈខ្លី។ យើងមិនបាននិយាយអំពីរឿងទាំងនេះទេ។ យើងនឹងនិយាយបន្ថែមទៀតនៅថ្ងៃស្អែក»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





