សមាគមអតីតយុទ្ធជន ចុះអនុស្សរណៈជាមួយ សមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ប្រទេសចិន ក្នុងគោលបំណងរឹតចំ ណងកិច្ចសហការធុរកិច្ចជាមួយគ្នា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦--សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់ជាមួយសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ លេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហ ការធុរកិច្ចជាមួយគ្នា បន្តជួយគាំទ្រគ្នាក្នុងស្មារ តីជាភាតរភាព និងដើម្បីលើកកម្ព ស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕

ដោយ៖ ណយ នឿន ,ប្រភព៖សមាគមអតីតយុទ្ធជន





