ប្រធានរដ្ឋសភា៖ក្នុងបរិបទពិភពលោកស្មុគស្មាញនិងមានវិបត្តិធាតុអាកាសផង ស្រ្តីមានតួនាទីសំខាន់ក្នុងការធានាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរ ភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦--សម្តេចប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា ក្នុងបរិបទពិភពលោកស្មុគស្មាញនិងមានវិបត្តិធាតុអាកាសផងស្រ្តីមានតួនាទីសំខាន់ក្នុងការធានាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក ជំទាវ អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកែវ ពិសិដ្ឋ នាយកខុទ្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋស ភា បានឱ្យដឹងថានៅក្នុងជំនួបសម្តេចប្រធានមានក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោកជំទាវ អាលី វង្សណរប៊ុនថាំ និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាឱកាសនេះ។ ដំណើរទស្សនកិ ច្ចរបស់លោកជំទាវនាពេលនេះ គឺជាជំហានដ៏មានសារៈសំខាន់់មួយទៀត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងភាពជាដៃគូយូរអង្វែង ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិ សាស្ត្រ រវាងងប្រទេស និងប្រជាជនយើងទាំងពីរ។

សម្តេចប្រធានរដ្ឋសភាបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហព័ន្ធនារីឡាវ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់កម្ពុជា។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញឱ្យឃើញថាវប្បធម៌ និងប្រពៃណីនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ រដ្ឋសភា និងប្រជាជននិងប្រជា ជន។ ប្រទេសទំាងពីរក៏មានទំនាក់ទំនងស៊ីជ្រៅនៅក្នុងអង្គការមហាជនផងដែរ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ផលប្រយោ ជន៍នៃប្រទេសទាំងពីរឱ្យកាន់មានច្រើន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា ដើម្បីកសាងអនាគតដ៏រឹងមាំ យើងត្រូវតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍។ ការពង្រឹងសមត្ថភាពរបស់ស្ត្រីដឹកនាំនៅក្នុងវិស័យដែលកំពុងលេចធ្លោទាំងនេះ នឹងធានាថា សង្គមរបស់យើងរក្សាបាននូវភាពប្រកួតប្រជែង និងមានបរិយាបន្ន។ ស្ត្រីដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេ សនៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមនូវស្ថានការណ៍ស្មុគស្មាញ សណ្តាប់ធ្នាប់សកលនិងច្បាប់អន្តរជាតិធ្លាក់ចុះ ក៏ដូចជាការប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បន្ថែមទៀតនោះ។

បក្សនិងរដ្ឋនៃប្រទេសទាំងពីរមានឆន្ទៈមោះមុតក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា យេនឌ័រនៅកម្ពុជាបានលើកកម្ពស់តាំងពីសម័យ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ បានកំណត់ទស្សនៈវិស័យថា ស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ការវិនិយោគលើស្រ្តីដូចវិនិយោគលើខ្លួនឯ ង។ ចំណែកនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាប់លាស់ បានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងនិងកក់ក្តៅ បើមានស្រ្តីជាច្រើនចូលរួមក្នុងការដឹកនាំ។
លោកជំទាវ អាលី វង្សណរប៊ុនថាំ គោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភា ក្សាការងារនិងផ្តល់អនុសាសន៍ដល់គណៈប្រតិភូនាឱកាសនេះ។

លោកជំទាវចាត់ទុកឱកាសនេះ ប្រៀបដូចជាប្អូនស្រី ដែលទទួលបានការចង្អុលបង្ហាញដ៏មានអត្ថន័យ និងមានសារៈសំខាន់ ពីបងស្រី ។
ក្នុងជំនួបនោះដែរលោកជំទាវប្រធានគ ណៈប្រតិភូមានប្រសាសន៍ថា នឹងទទួល យកការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភាទៅអនុវត្ត ឱ្យចេញជាលទ្ធផលក្នុងការបម្រើសង្គមជាតិ។
លោកជំទាវ ប្រធានសហព័ន្ធនារីឡាវ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ នេះជាលើកទី៣ នៃដំណើ រទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា ហើយគ្រប់ដំណើរទស្សនកិច្ច រាជធានីភ្នំពេញតែងមានការរីកលូតលាស់ និងអភិវឌ្ឍជាលំដាប់ ដែលបង្ហាញពីការដឹក នាំដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ជានិច្ចកាលទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេស។
លោកជំទាវ អាលី វង្សណរប៊ុនថាំ បានចែករំលែកពីស្ថានភាពនយោបាយ និងសន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសឡាវ និងបេសកកម្ម របស់សហព័ន្ធនារីឡាវជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ។
សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ប្រក បដោយភាពរាក់ទាក់និងស្និទ្ធស្នាលប្រៀបដូចជាប្អូនក្នុងគ្រួសារនោះដែរ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ប្រធានគណប្រតិភូបានលើកឡើងស្រដៀងគ្នាថា សំឡេង និងភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺមានសារៈសំខាន់់ខ្លាំងណាស់ ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំរវាងប្រទេសយើងទាំង ពីរ។ ស្ត្រីកម្ពុជា និងស្ត្រីឡាវគឺប្រៀបដូចជាបងប្អូនបង្កើតនឹងគ្នា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា៖"ទំនាក់ទំនងស្អិតល្មួត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកើតចេញពីការជឿជាក់គ្នាជាយុទ្ធសាស្រ្ត និងស្មោះត្រង់។ ក្នុងនាមជាប្រទេសជិតខាង និងជារដ្ឋតូច កម្ពុជា និងឡាវ មានចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់ ក៏ដូចជាការគាំទ្រប្រព័ន្ធពហុភាគីនិយម ដែលមានលក្ខណៈបើកចំហ និងបរិយាបន្ន"។

សម្តេចប្រធានបញ្ជាក់៖" យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ចំពោះមជ្ឈភាពអាស៊ាន និងស្ថាបត្យកម្មតំបន់ដែលមានអាស៊ានជាស្នូល។ បន្តធ្វើការរួមគ្នា ដើម្បីពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់"៕
ដោយ៖ ប៊ុន រិទ្ធ





