ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិ ករដ្ឋសភា សមាជិក្រុមប្រឹក្សាខេត្ត អភិបា លរងខេត្ត ប្រធានអង្គភាជុំវិញខេត្ត អភិបាល ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន លោកយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សមិទ្ធផលនានាដែលចាប់ផ្ដើមបានសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្ស នាញាណ នាពេលនេះបានឧបត្ថម្ភនិងគាំទ្ររបស់រាជរដ្ឋាភិបាល មានផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លាវត្ត របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ដែលសមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ បងប្អូនប្រជាពលរដ្ឋពុទ្ធិបរិស័ទ្ទ និង សប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមបានមានប្រសាន៍បន្តថា រាជរដ្ឋាភិបាល បានលើកស្ទួយ ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការ គោរពប្រតិបត្តិសាសនាផ្សេងៗទៀតពោលគឺកម្ពុជា បានផ្តល់សិទ្ធិសេរីភាពជំនឿ និងសាសនា យ៉ាងពេញលេញដល់ពលរដ្ឋ។ ទំាងវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមមណ្ឌល ជីវភាពខាងស្មារតី ចូលរួមការអភិវឌ្ឍ អប់រំសង្គម ខាងផ្នែកវប្បធម៌ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា។ រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង បែងចែក ក្នុងចំណោមប្រជាជន។ នេះជាការចាំបាច់ណាស់ ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាព ជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

ឯកឧត្តម ហ៊ុនម៉ានី ក៏បានធ្វើការអំពាវ ដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ចុះឃ្លាំមើលសុខទុក្ខពលរដ្ឋគ្រប់ពេលវេលានិងធ្វើការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធិភាព ពិសេសទៀតនោះប្រជាពលរដ្ឋយើងត្រូវយល់ដឹងពីច្បាប់ចរាចរណ៏ផ្លូវគោក ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរ ដើម្បីការពារ អាយុជីវិតធ្វើយ៉ាងណាកុំឲ្យឱកាសធ្វើបុណ្យទាន សប្បាយរីករាយ ក្លាយជាទុក្ខ។ ក្នុងនោះយុវជននិងកុមារ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ បញ្ហាគ្រឿងញៀន នឹងបំផ្លាញអាយុជីវិត គ្រួសារ និងសង្គមជាតិ៕
ដោយ បៃ ស៊ីថុន





