កជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញចុះពិនិត្យស្ថានភាពអាងទឹក និងការបង្កបង្កើនផលកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម មុខព្រួញខេត្តកែប នាថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកតាមបណ្តាអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

លោកជំទាវ និងក្រុមការងារបានចុះពិនិត្យអាងទឹកសំខាន់ៗចំនួន ៣កន្លែង រួមមាន៖
ទី១៖ ទំនប់អាងទឹករនេស ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ទី២៖ អាងទឹកទំនប់អូរក្រសា ស្ថិតនៅសង្កាត់អូរក្រសា ក្រុងកែប។
ទី៣៖ អាងទឹកទំនប់អូរថ្ម ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

លោកជំទាវក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ឱ្យត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះដំណាំស្រូវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផ្អាកការធ្វើស្រែប្រាំងលើសផែនការ ព្រមទាំងត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ និងរក្សាទឹកទុកក្នុងអាង ជៀសវាងការខ្វះខាតទឹក ដោយសារឥទ្ធិពលបាតុភូត El Niño ធ្វើឱ្យកូនរដូវប្រាំងអូសបន្លាយ និងកម្ដៅកើនឡើង៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





