ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦—







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលការលើកទឹកចិត្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្ម "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា" ដោយចំណាយពេលអស់ ២ឆ្នាំ។
លោក ទីវ តារារិទ្ធិ បានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់ ៤០ប្រទេស និងរៃអង្គាសថវិកាបានចំនួន ២៦០ ២៤៣,៥៧ ដុល្លារសហរដ្ឋអាមេរិក។
រូបថត៖ ខឹម សុវណ្ណារ៉ា




