រដ្ឋបាលខេត្តកណ្តាលបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រង់គ្រងធនធានទឹកនៃគម្រោងហ្វូណនតេជោ
AKP កណ្តាល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រង់គ្រងធនធានទឹក គ្រឿងបរិក្ខារគ្រប់គ្រងទឹក និងវិស្វកម្មគ្រប់គ្រងទឹក និងដី នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

គោលបំណងនៃសិក្ខាសាលាក្នុងការផ្សព្វផ្សាយព័ត៌មានគម្រោង និងលទ្ធផលនៃការសិក្សាគម្រោងនេះ គឺដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញប្រកបដោយគុណភាព និងសុក្រឹត្យភាព និងមតិយោបល់តាមមន្ទីរជំនាញនីមួយៗ ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ឬជាសំណូមពរសម្រាប់គម្រោង ដើម្បីការអភិវឌ្ឍប្រកបដោយភាពរលូន និងចីរភាព។

ក្នុងសិក្ខាសាលានៃការផ្សព្វផ្សាយព័ត៌មានគម្រោងនេះ មានការចូលរួមពីលោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្តាល មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ក្រុមហ៊ុន ស៊ីជី សឹស្ថេនេប៊ល ឯ.ក (CG SUSTAINABLE. LTD) និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





