ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះសួរសុខទុក្ខគ្រួសាររង គ្រោះដោយខ្យល់កន្ត្រាក់នៅស្រុករលាប្អៀរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៩គ្រួសារ នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកនរណាម្នាក់ចោលឡើយ មិនតែប៉ុណ្ណោះ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ ។


ក្រុមការងារក៏បានផ្សព្វផ្សាយនូវសារអប់រំសំខាន់ៗមួយចំនួន និងអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាព ដោយអនុវត្ត ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។
អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារមាន៖ អង្ករ ២៥គ.ក្រ, មី ១កេះ,ត្រី ខ ១០កំប៉ុង,មុង១,ភួយ១,ក្រមា១,សារុង១,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, និងថវិកាមួយចំនួន៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





