តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ បើកវគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធិនប្រចាំឆ្នាំ២០២៦
AKP ខេត្តព្រះសីហនុ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៦--
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញជាធិបតីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពដល់នាយទាហាន នាយទាហានរង និងពល ទាហានប្រចាំឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ថ្លែងក្នុងពិធីបើកវគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងសមត្ថភាព យោធិប្រចាំឆ្នាំ២០២៦ នេះលោក ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះ សីហនុ បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងសម្ថភាព នាពេលនេះធ្វើឡើងតាមប្រតិទិនៈរៀងរាល់ឆ្នាំ ដើម្បីរំលឹកឡើង វិញនូវក្បួនយុទ្ធវិធីថ្មីៗព្រមទាំង រួមបញ្ចូ លមេរៀនអប់រំចិត្ត សាស្ត្រ សំដៅដាស់ស្មារតី យោធិនគ្រប់រូបឱ្យមានឆន្ទៈត្រៀមប្រយុទ្ធកាន់តែខ្ពស់ និងមានប្រសិទ្ធ ភាព។


លោក មេបញ្ជាការតំនប់ប្រតិបត្តិការសឹងរងព្រះសីហនុ បានបន្ថែមថា ក្នុងខណៈដែលប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេស ជាឱកាសដ៏ល្អប្រសើរសម្រាប់យើងជាកងទ័ពក្នុងការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ច និងអនុវត្តនូវរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ។


ឆ្លៀតក្នុងឪកាសនោះ លោក ឧត្តមសេនីយត្រី មេបញ្ជាការតំបន់សឹករង ព្រះសីហនុ បានធ្វើការណែនាំដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងសម្ថភាពទាំងអស់ ត្រូវយកចិត្តទុក ដាក់ខិតខំអនុវត្តនូវបទ បញ្ជាផ្ទៃក្នុងវគ្គហ្វឹកហ្វឺន គោរពវិន័យជាកងកម្លាំង ជាពិសេសថែមទៀតនោះ គឺការខិតខំហាត់ពត់លត់ដំខ្លួន ដើម្បីក្លាយជាយោធិន មានវិន័យ ក្រមសីលធម៌ល្អក្នុងបុព្វហេតុការពារជាតិ និងប្រជាជន ៕
ដោយ ៖ងូ សុមុនី





