គ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់និងធនាគារ UCB ចុះចែកអំណោយនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជនបទ
AKP សៀមរាប ថ្ងៃទី២០ កក្កដា ឆ្នាំ ២០២៦--ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត១៥នាក់មកពីមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB បានចុះចែកអំណោយនិងពិនិត្យព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលស្ថិត នៅឃុំចាន់ សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលទង្វើមនុស្សធម៌ខាងលើនេះបានធ្វើឡើង នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៦ តាមរយៈអង្គការក្លឹប Rotary Angkor និងក្រោមការដឹកនាំសំរបសំរួលដោយលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។

នៅក្នុងពិធីជួបជុំមុនធ្វើការចែកអំណោ យនិងព្យាបាលជំងឹជូនពលរដ្ឋនោះ លោក គឹម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានធ្វើការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB រួមទាំងអង្គការក្លឹប Rotary Angkor ដែលបានចុះមកជួយព្យាបាលជម្ងឺនិងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងស្រុករបស់លោក ដោយលោកបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យស្ម័ត្រចិត្តនិងធនាគារខាងលើ បានចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងផ្តល់គ្រឿងឧបភោគបរិភោគដល់ប្រជាព លរដ្ឋក្រីក្រទៀតផង។

រីឯលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បា នស្វាគមន៍យ៉ាងកក់ក្តៅដល់ទឹកចិត្តដ៏សប្បុរសធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ និងការយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទផងដែរ។

លោកបានបញ្ជាក់ថាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋស ភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជារដ្ឋ រក្សាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ហើយរាជរដ្ឋាភិបាលក៏បានផ្តោតយកចិត្តទុកដាក់លើការលើកកម្ព ស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធសុខាភិបាល ដែលជាចំណុចគន្លឹះសំខាន់ក្នុងការកសាងអភិវឌ្ឍន៍មូលធនមនុស្ស ដែលជាគឺជាគន្លឹះអាទិភាពសំខាន់ទី១ ក្នុងចំណោមគន្លឹះអាទិភាពចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យា។

គួរបញ្ជាក់ថាអំណោយដែលក្រុមគ្រូពេទ្យមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB យកទៅចែកជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន អង្ករ ភួយ សម្លៀកបំពាក់ គ្រឿងទេស និងថវិកាមួយចំនួន។ រីឯការពិនិត្យនិងព្យាបាលជំងឺនាពេលនោះ ក្រុមគ្រូពេទ្យបានផ្តោតទៅ លើការពិនិត្យជម្ងឺទូទៅ គ្រូពេទ្យព្យាបាលមាត់ធ្មេញ បេះដូង សន្លាក់ និងជម្ងឺកុមារ ដែលជា សរុបនាឱកាសនោះគេបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៣០០នាក់៕

ដោយ៖ ហង្ស សៀក





