អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅគុយវ៉ែត
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់សម្តីមន្ត្រីយោធាម្នាក់ដែលបាននិយាយថា អ៊ីរ៉ង់បានវាយប្រហារឃ្លាំងគ្រាប់រំសេវ និងរ៉ាដាការពារដែនអាកាសនៅមូលដ្ឋានទ័ពអាម៉េរិកពីរកន្លែងនៅក្នុងប្រទេសគុយវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើទីក្រុងអ៊ីរ៉ង់។
នៅពេលមុននេះ ទីភ្នាក់ងារសារព័ត៌មាននេះបាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារទីក្រុងបាន់ដារ អាបាស់ ទីក្រុងស៊ីរិក និងទីក្រុងហាជីអាបាដ របស់អ៊ីរ៉ង់ និងកោះ Qeshm ក្នុងច្រកសមុទ្រហ័រមុស។
ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មីនៅថ្ងៃទី០៨ខែកក្កដា។ ជាលើកដំបូងចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើកលើសាធារណរដ្ឋអ៊ីស្លាម ដែលត្រូវបានគេចោទប្រកាន់ថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមុស។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាម៉រិក លោក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន ទីក្រុងតេអេរ៉ង់បានវាយប្រហារទីតាំងរបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួមនិងអូម៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





