រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើនកម្ដៅប្រឆាំងបទល្មើសបច្ចេកវិទ្យាឯកឧត្ត ម អ៊ុ រាត្រី ជំរុញឱ្យអនុវត្តច្បាប់ និងអនុក្រឹត្យលេខ ០៣ ឱ្យមានប្រសិទ្ធភាពខ្ពស់
AKP បន្ទាយមានជ័យថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអំពាវនាវ និងដាក់ចេញនូវអនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរដែន ដី កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ ន្ធទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្ដម អ៊ុ រាត្រីបានអញ្ជើញជាអធិបតីភាព ក្នុង «កិច្ចប្រ ជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ» សម្រាប់រដ្ឋបាលក្រុងសិរីសោភ័ណ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ។

នៅក្នុងមតិសំណេះសំណាល និងដឹកនាំកិច្ចប្រជុំ ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាប្រធានបទដ៏ក្តៅគគុក និងជាការគំរាមកំ ហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិ ភាពសង្គម ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ហេតុនេះ ការយល់ដឹងអំពីច្បាប់ និងការអនុវត្តអនុក្រឹត្យលេខ ០៣ ឱ្យបានម៉ឺងម៉ាត់ គឺជាសោរគន្លឹះយ៉ាងសំខាន់ក្នុងការកាត់ផ្តាច់ឫសគល់នៃបទល្មើសទាំងនេះ។
ឯកឧត្ដម អ៊ុ រាត្រី បានផ្តល់អនុសាសន៍ និងណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ ណ រួមទាំងសមត្ថកិច្ចជំនាញ នូវចំណុចសំខាន់ៗមួយចំនួនពង្រឹងការគ្រប់គ្រងទី តាំងប្រមូលផ្តុំ ត្រូវយកចិត្តទុកដាក់ត្រួត ពិនិត្យ និងគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ អគារជួល និងទីតាំងសង្ស័យនានា ឱ្យបានម៉ត់ចត់បំផុតតាមស្មារតីនៃអនុក្រឹត្យលេខ ០៣។

បង្កើនការផ្សព្វផ្សាយដល់មូលដ្ឋាន ត្រូវរៀបចំយន្តការផ្សព្វផ្សាយខ្លឹមសារច្បាប់ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កើនការប្រុងប្រ យ័ត្ន និងកាត់បន្ថយការចាញ់បោកជនខិលខូចតាមបណ្តាញសង្គម ឬប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចសហការអន្តរវិស័យអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ត្រូវផ្លាស់ប្តូរព័ត៌មានជុំវិញសកម្មភាពសង្ស័យជាប្រចាំ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ ដោយមិនមានការលើកលែងឡើយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា«ការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវភាពសុខសាន្ត សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូល»។

កិច្ចប្រជុំនេះ ទទួលបានលទ្ធផលជាផ្លែផ្កា ដោយសមាសភាពចូលរួមទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកចំណេះដឹង និងស្មារតីនៃច្បាប់នេះ ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ ៖ឈុនសារ៉ាត





