លោកជំទាវ ឃួន ឃុនឌី លើកទឹកដល់បងប្អូនស្ត្រីជាអាជីវករលក់ក្រឡានឱ្យបង្កើនគុណភាពរសជាតិនិងថែរក្សាអនាម័យដើម្បីបង្កើនភាពជឿជាក់ពីអតិថិជន
AKPកំពង់ធំថ្ងៃទី២០ខែកក្កដាឆ្នាំ២0២៦--លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធស ភាបានលើកទឹកចិត្តដល់បងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន ឱ្យយកចិត្តទុកដាក់លើការបង្កើនគុណភាពរសជាតិ រក្សាអនាម័យក្នុងការផលិតនិងការវេចខ្ចប់ ដើម្បីបង្កើនភាពជឿជាក់ពីអតិថិជននិងរួមចំណែកលើកកម្ពស់តម្លៃផលិត ផលប្រពៃណីខ្មែរឱ្យកាន់តែមានការគាំទ្រ។

លោកជំទាវឃួន ឃុនឌី បានធ្វើឡើងដូចនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីជាអាជីវករលក់ក្រឡានដែលប្រព្រឹត្តទៅនៅភូមិឥន្ទកុមារ ឃុំកំពង់ ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកប ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ជូនចំ ពោះបងប្អូនប្រជាពលរដ្ឋនិងបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន នៅក្នុងមូលដ្ឋាននេះទាំងអស់។

លោកជំទាវ បានបន្តថា ក្រឡាន គឺជាផលិតផលប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ មិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះអាជីវករគួរតែបន្តរក្សាគុណភាពរសជាតិឱ្យបានឆ្ងាញ់ មានស្តង់ដារ ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាព និងយកចិត្តទុកដាក់ខ្ពស់លើអនាម័យក្នុងដំណើរការផលិតនិងការដាក់តាំងលក់ ដើម្បីធានាសុវត្ថិភាពចំណីអាហារនិងបង្កើនទំនុកចិត្តពីអតិថិជន។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យបងប្អូនស្ត្រីបន្តអភិវឌ្ឍជំនាញ កែលម្អការវេចខ្ចប់និងពង្រីកការផ្សព្វផ្សាយផលិតផលឱ្យកាន់តែទូលំទូ លាយដើម្បីបង្កើនឱកាសទីផ្សារ លើកកម្ពស់ប្រាក់ចំណូលគ្រួសារ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ស៊ុម វណ្ណា





