សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Royal Vopak នៅសៀងហៃ
AKP សៀងហៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ --





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) គឺជាក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេ ផ្នែកសេវាកម្មស្តុកទុក និងដឹកជញ្ជូនសារធាតុរាវ ប្រេង គីមី ឧស្ម័នធម្មជាតិ និងជីវឥន្ធនៈ។ ក្រុមហ៊ុនមានបណ្តាញគ្រប់គ្រងស្ថានីយផ្ទុកទំនិញជាច្រើនកន្លែងនៅទូទាំងប្រទេសចិន និងជុំវិញពិភពលោក ដែលមានសមត្ថភាពស្តុកទុកសរុបរហូតដល់រាប់សិបលានម៉ែត្រគូប។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





