លោកអភិបាលក្រុងកំពង់សោម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវបេតុង ១ខ្សែ នៅភូមិកោះខ្យង សង្កាត់អូរជ្រៅ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម បានដឹកនាំមន្ត្រី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៧៧៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ។

លោកអភិបាលក្រុងកំពង់សោមបានបញ្ជាក់ថា ដោយសារផ្លូវនេះ ពីដើមឡើយមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ម្យ៉ាងទៀត ដោយមានការសំណូមពរទទូចស្នើសុំរបស់ប្រជាពលរដ្ឋ ទើបឯកឧត្តម សាយ សំអាល់ សម្រេចជួយសាងសង់កែលម្អផ្លូវបេតុងមួយខ្សែនេះ។ ព្រោះផ្លូវកាន់តែស្អាត កាន់តែជួយលើកសម្រស់ភូមិឋានប្រជាពលរដ្ឋឱ្យកាន់តែមានសោ ភណភាព ស្រស់បំព្រង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ។

លោកបានបន្តថា កាលណាមានផ្លូវ គឺយើងមានសង្ឃឹមក្នុងការសម្រួលចរាចរណ៍ ការដឹកជញ្ជូន និងការធ្វើដំណើកាន់តែមានភាពងាយស្រួលកាត់បន្ថយពេលវេលាធ្វើ ដំណើរទៅកាន់ទីប្រជុំជនបានថែមទៀតផង៕

ដោយ ងូ សុមុនី





