សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបពិភាក្សាការងារ
AKP សៀងហៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦--







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Qian Zhenhua ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ លើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ, ការចម្រាញ់ប្រេង, ការដឹកជញ្ជូនតាមបំពង់, ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ស្ថានីយប្រេងឥន្ធនៈ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





