ឯកឧត្តម សុត រស្មី អញ្ជើញចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) ក្នុងភូមិសាស្ត្រខេត្តចំនួន៣
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារថែទាំប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ចំនួន ៨ ប្រព័ន្ធ ក្នុងខេត្តឧត្តរមានជ័យ
២. ប្រព័ន្ធធារាសាស្ត្រ ចំនួន ៨ ប្រព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ
៣. ប្រព័ន្ធធារាសាស្ត្រ ចំនួន ៣ ប្រព័ន្ធ ក្នុងខេត្តប៉ៃលិន។


ឯកឧត្តម បានកោតសរសើរក្រុមការងារនៃមន្ទីរធនធានទឹកខេត្តទាំងបី និងនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានអនុវត្តការងារថែទាំ (O&M) ដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់លើការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាកិច្ចការអាទិភាព ដែលទាមទារការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាថែរក្សាការពារសមិទ្ធផលនេះ សម្រាប់លើកកម្ពស់សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





