ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េនឹងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ដោយឥតគិតថ្លៃ
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដាឆ្មាំ២០២៦--ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តស្យុងសាងប៊ុកនៃសាធារណរដ្ឋកូរ៉េនឹងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តកំពង់ធំដោយឥតគិតថ្លៃ។នេះបើយោងតាម៊សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តស្យុងសាងប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុង“កម្មវិធីតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជន” នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។

កម្មវិធីពិនិត្យព្យាបាលនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ តាមកម្មវិធីដូចខាងក្រោម៖
-ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:៣០ល្ងាច ។
-ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១៧:៣០ល្ងាច ។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបនិងអញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕
ដោយ ស៊ុម វណ្ណា





