ឯកឧត្តម ម៉េត មករា ពិភាក្សាកិច្ចសហការគ្នារវាងក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការ hope
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានទទួលជួបពិភាក្សាជាមួយ លោក Robert Kalatschan president of hope inspirers giving it back to kids និងសាការីចំនួន ៣រូប របស់អង្គការ hope។

គោលបំណងនៃជំនួបនេះ គឺពិភាក្សាការងារ និងកិច្ចសហការគ្នារវាងក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការ hope inspirers giving it back to kids នាពេលខាងមុខ ពាក់ព័ន្ធលើការផ្តល់រទេះរុញដល់ជនមានពិការនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅនិងការចូលរួមនានារបស់ជនមានពិការភាព។ ជាលទ្ធផលនៃកិច្ចប្រជុំ បានឯកភាពគ្នានឹងរៀបចំកិច្ចប្រជុំជាបន្ដបន្ទាប់ និងឈានទៅដល់ការធ្វើកិច្ចព្រមព្រៀងក្នុងការអនុវត្ដផែនការសកម្មភាពរួមគ្នារវាង DAC និងអង្គការ hope inspirers giving it back to kids។

ក្នុងកិច្ចពិភាក្សានេះ មានការចូលរួមអមដោយ ឯកឧត្ដម ឌីន បូរី អនុលេខាធិការ ឯកឧត្ដម អ៊ុង សម្បត្ដិ អគ្គលេខាធិការ អគ្គលេខាធិការរង និងលោកប្រធានផ្នែក ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិការ)





