ប្រតិភូក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន នៅទីក្រុងគុនមីង
AKP គុនមីង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ --








ឯកឧត្តម ប្រាក់ ថាវអមិដា រដ្ឋលេខាធិការ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ជឹង យៀន (Zeng Yan) សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងគុនមីង ខេត្តយូណាន ខណ:ឯកឧត្តមដឹកនាំគណ:ប្រតិភូមកចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍។
រូបថត៖ SSAMN





