ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ១៤ កក្កដា
ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ១៤ កក្កដា នៅបរិវេណសួនច្បារនៃនិវេសនដ្ឋានបារាំង រាជធានីភ្នំពេញ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា ពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ១៤ កក្កដា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អូលីវីយេ រីស្ហា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អង្គទូត តំណាងវិស័យឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





