រដ្ឋមន្ត្រីការពារជាតិតួកគី និងអេហ្ស៊ីប ជួបពិភាក្សាគ្នានៅទីក្រុងអង់ការ៉ា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី លោក យ៉ាសា ហហ្គូឡឺ បានជួបជាមួយអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប រដ្ឋមន្ត្រីក្រសួងការពារជាតិ និងផលិតកម្មយោធាលោកឧត្តមសេនីយ៍ឯក អាស្រាហ្វ សាលីម ហ្សាហៀ នៅទីក្រុងអង់ការ៉ាកាលពីថ្ងៃចន្ទ។
លោក ហ្គូឡឺ បានស្វាគមន៍លោក ហ្សាហៀ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសតួកគី ក្នុងនាមជាភ្ញៀវផ្លូវការរបស់លោក ជាមួយនឹងពិធីយោធាមួយនៅក្រសួងការពារជាតិ។
បន្ទាប់ពីការលេងភ្លេងជាតិនៃប្រទេសទាំងពីរ លោក ហ្សាហៀ បានត្រួតពិនិត្យកងកិត្តិយស។
ក្រោយមក រដ្ឋមន្ត្រីទាំងពីរបានធ្វើកិច្ចចរចាបិទទ្វារ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





