វឌ្ឍនភាពការដ្ឋាន៖ ផ្លូវជាតិលេខ៥ កំណាត់ «សិរីសោភ័ណ-ប៉ោយប៉ែត» សម្រេចបានជាង ៦០% ខណៈការងារពន្លឿនឱ្យទាន់ផែនការឆ្នាំ២០២៧
AKPបន្ទាយមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦---គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ ដែលជាសរសៃ ឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីក្រុងសិរីសោភ័ណ ឆ្ពោះទៅកាន់ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដំណើរ ការសាងសង់យ៉ាងមមាញឹក ដោយគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ វឌ្ឍន ភាពការងារសម្រេចបានប្រមាណ ៦៣% ហើយនេះយោងតាមរបាយការណ៍ក្រសូងសាធារណការនិងដឹកជញ្ជូន។

កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ ២០២៦ មន្ត្រីបច្ចេកទេសនៃក្រសួង សាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យដោយផ្ទាល់នៅការដ្ឋានសាងសង់កំណាត់ផ្លូវចុងក្រោយនេះ ដែលមានប្រវែងសរុប ៣៥,១៤ គីឡូម៉ែត្រ។
ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាគុណភាពបច្ចេកទេស និងតាមដានដំណើរការសាងសង់ឱ្យស្របតាមផែនការដែលបានគ្រោងទុក ដើម្បីសម្រេចឱ្យបានតាមគោលដៅបញ្ចប់ការដ្ឋានទាំងស្រុងនៅអំឡុងឆ្នាំ ២០២៧។

ក្នុងនាមជាគម្រោងយុទ្ធសាស្ត្រក្នុងការតភ្ជាប់ទំនាក់ទំនងជាតិ និងអន្តរជាតិ កំណាត់ផ្លូវមួយនេះមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេដ្ឋកិច្ចឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយ មានជ័យទាំងមូលផងដែរ។
ទន្ទឹមនឹងការអបអរសាទរចំពោះវឌ្ឍនភា ពការងារ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវយ៉ាងទទូចដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ បើកបរក្នុងល្បឿនដែលកំណត់ និងអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។

ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកាត់បន្ថយការបង្កគ្រោះថ្នាក់នៅតាមតំបន់ការដ្ឋាន។
ការយោគយល់ សូមបងប្អូនប្រជាពលរ ដ្ឋនៅតាមសងខាងផ្លូវ និងអ្នកដំណើរមេត្តាអធ្យាស្រ័យចំពោះផលប៉ះពាល់ផ្នែកបរិស្ថាន ដូចជាការហុយដី ឬការកកស្ទះដោយសារគ្រឿងចក្រកំពុងប្រតិបត្តិការ។

ក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងល្អប្រសើរ ក្នុងរយៈពេលនៃការដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥នេះ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដ៏រឹងមាំសម្រាប់ទាំងអស់គ្នា៕
ដោយ៖ឈុនសារ៉ាត





